ជួយស៊ែរចែកគ្នាប្រុងប្រយ័ត្នផង! សូមកុំអោយក្មេងលេង ឬគប់សំបុកឪម៉ាល់ ក្មេងស្រីម្នាក់នៅខេត្តស្វាយរៀងត្រូវហ្វូងឪម៉ាល់ទិច២៥មេ សន្លប់៥ថ្ងៃ ពិសជ្រាបចូលដល់ខួរក្បាល…

មន្ទីរពេទ្យគន្ធបុប្ជា អំពាវនាវ សូមកុំអោយក្មេងលេង គប់ ឬនៅជិតសម្បុកឪម៉ាល់ ដោយមានករណីកូនស្រីតូចអាយុ៥ឆ្នាំ មកពីខេត្តស្វាយរៀង ត្រូវបានហ្វូងសត្វឪម៉ាល់ ទិចចំនួនជាង២៥មេ បណ្តាលឲ្យសន្លប់ចំនួន៥ថ្ងៃ ដោយសារពិសឪម៉ាល់ជ្រាបចូលក្នុងឈាម ធ្វើឲ្យហើមខួក្បាល រលាយជាលិកាសាច់ដុំ រលាកខ្សោយថ្លើម ពុលតម្រងនោមមិនដំណើរការ និងហើមសួតយ៉ាងធ្ងន់ធ្ងរ ។

នាងត្រូវបានជួយសង្រ្គោះដោយវិធីលាងឈាមតាមស្រោមភ្នាសពោះវៀនអស់រយៈពេល២៣ថ្ងៃ និងសម្រាកពេទ្យអស់៣៣ថ្ងៃ នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ។
អរគុណ ដល់ក្រុមគ្រូពេទ្យឯកទេសកម្ពុជាយើង ដែលបានជួយសង្រ្គោះជីវិតកូនស្រីតូចនេះរាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នាដោយគ្មានការរើសអើង#រាល់ការបរិច្ចាគតូចឬធំ គឺពិតជាបានជួយព្យាបាល សង្គ្រោះនិងការពារជីវិត ។

អរគុណ មូលនិធិគន្ធបុប្ផាកម្ពុជា-អគុណមូលនិធិគន្ធបុប្ផាស្វីស តាំពីឆ្នាំ១៩៩២#អរគុណរាជរដ្ឋាភិបាលកម្ពុជា#អរគុណរដ្ឋភិបាលស្វីស ៕