វីវរហើយ ! គ្រប់ខេត្ត-ក្រុងរបស់វៀតណាម ស្ថិតក្នុងគ្រោះថ្នាក់កម្រិតខ្ពស់នៃជំងឺកូវីដ

វៀតណាម ៖ នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ជំងឺកូវីដ-១៩ បានឆ្លងរីករាលដាលដល់ក្នុងសហគមន៍នៃប្រទេសវៀតណាម ហើយគ្រប់ខេត្ត និងក្រុងរបស់វៀតណាមទាំងអស់ កំពុងស្ថិតក្នុងគ្រោះថ្នាក់កម្រិតខ្ពស់នៃការឆ្លងជំងឺដ៏កាចសាហាវនេះ ។

កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ មិ្សលមិញ លោក ង្វៀន ស៊ួនហ្វុក នាយករដ្ឋមន្ត្រីវៀតណាម បានប្រកាសថា ស្ថានភាព ជំងឺកូវីដ-១៩ នៅវៀតណាមក្នុងពេលនេះ គឺខុសពីស្ថានភាពជំងឺកូវីដ-១៩ ដែលផ្ទុះឡើងនៅវៀតណាម កាលពីដើមឆ្នាំ ដែលធ្វើឲ្យ

រដ្ឋាភិបាលវៀតណាមឈឺក្បាលយ៉ាងខ្លាំង។ មកទល់ពេលនេះ ដាណាង មានករណីឆ្លង COVID-19 សរុបចំនួន២៩ករណី ហើយរដ្ឋាភិបាលវៀតណាម បានចេញវិធានការមួយចំនួន ដូចជាបិទជើងហោះហើរចេញចូលក្រុងដាណាងទាំងអស់ និងហាមការធ្វើដំណើរនៅក្នុងទីក្រុង

លើកលែងតែករណីចាំបាច់ប៉ុណ្ណោះ។

លោក នាយករដ្ឋមន្ត្រីវៀតណាម ក៏បានប្រាប់មន្ត្រីរបស់ខ្លួនឲ្យចាត់វិធានការឲ្យលឿន និងខ្លាំងបំផុត ដើម្បីទប់ស្កាត់ការរាតត្បាត។ ករណីឆ្លងនៅដាណាង បានធ្វើឲ្យគ្រប់ខេត្តក្រុងវៀតណាមទាំងអស់ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ខ្ពស់ ព្រោះរលកឆ្លងជំងឺកូវីដ-១៩ ថ្មីនេះ គឺខុសពីអ្វីដែល

បានកើតឡើងកាលពីដើមឆ្នាំ ដូចនេះ សូមឲ្យប្រជាជនទាំងអស់ ប្រុងប្រយ័ត្ន និងរក្សាអនាម័យឲ្យបានខ្ពស់ ដើម្បីបង្ការ ជំងឺកូវីដ-១៩ ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ប្រទេសវៀតណាមមានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៤៤៦នាក់ មិនមានអ្នកស្លាប់ និងអ្នកជាសះស្បើយមានចំនួន ៣៦៩នាក់៕

ដោយ៖ សុភាព២​