ឃើញហើយស្រក់ទឹកភ្នែក អ៊ុំប្រុសរើសអេតចាយ ១ថ្ងៃបាន ៦០០០រៀល ទៅ ៧០០០រៀល ហើយគាត់មានកូន ៧នាក់ ហើយទំនេរពីធ្វើស្រែ ទើបមករើសចឹង គ្រាន់បានចិញ្ចឹមកូនៗ (មានវីដេអូ)

នាថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ លោកស្រី ទ្រី ដាណា និងស្វាមី បាននាំកូនស្រី របស់ខ្លួន បានយកអំណោយមួយចំនួន ទៅចែកជូន សិស្សសាលា មួយកន្លែង រួមនិងថវិកា ម្នាក់ ២ម៉ឺនរៀល ដែលមានទីតំាងស្ថិន នៅស្រុកជុំគិរី ខេត្តតាកែវ នេះក៏ព្រោះតែមើលឃើញពីការតស៊ូរបស់សិស្សទំាងនេះ។រឹតតែពិសេសបំផុតនោះ ថៅកែហាងពេជ្រ រូបនេះ សន្យាសាងសង់សាលារៀនមួយខ្នងជូនថែមទៀតផង។

អ្នកស្រី ទ្រី ដាណា ពេលធ្វើដំណើរតាមផ្លូវ ស្រាប់តែបានជួបអ៊ុំប្រុសម្នាក់ កំពុងរើសអេតចាយ នៅក្នុងគំនរសម្រាម ដោយក្នុងមួយថ្ងៃអ៊ុំប្រុសរកបានត្រឹមតែ 5,000 រៀល ទៅ 6,000 រៀល ទេ។ ក្រោយសួរនាំ រឿងខ្លះៗ ថៅកែហាងពេជ្រ រូបនេះ កើតក្តីអាណិត និងពេញចិត្តការតស៊ូព្យាយាម របស់អ៊ុំប្រុសម្នាក់នេះ លោកស្រី ក៏បានជូនថវិកា រហូតដល់ទៅ ២០ម៉ឺនរៀលឯណោះ។

ជាក់ស្តែងយោងតាមហ្វេសប៊ុករបស់អ្នកស្រី​ ទ្រី ដាណា បានបង្ហោះមុននេះបន្តិចថា៖ «បងប្អូនជួយគិតខ្ញុំ កាហ្វេល្អៗ មួយកែវក៏ 8000រៀល ទៅ 10000រៀលអីដែរ តែលោកពូនេះ គាត់រើសអេតចាយកណ្ដាលថ្ងៃ បាន6000រៀល ទៅ 7000រៀល អីហ្នឹងក្នុងមួយថ្ងៃ។ ពិតជាខុសគ្នាឆ្ងាយណាស់ 😥😥
ខ្ញុំជិះតាមផ្លូវ ឃើញគាត់ប្រហែលម៉ោង 11កន្លះថ្ងៃនៅតាកែវ កំពុងពេញក្ដៅ ហើយនៅលើគំនរសំរាមទៀត។ គាត់ថាមានកូន ៧នាក់ ហើយទំនេរពីធ្វើស្រែ ទើបមករើសចឹង គ្រាន់បានចិញ្ចឹមកូនៗ។
គិតទៅ ទឹកចិត្តគាត់ ខំណាស់ដើម្បីកូន សង្ឃឹមថ្ងៃក្រោយ កូនៗទាំង៧នាក់នោះ អាចជួយគាត់វិញបានខ្លះ។ ខ្ញុំមានតែថវិកាតិចតួច ជូនគាត់ ទោះមិនបានជួយអីច្រើន តែក៏អាចសម្រាលបានខ្លះដែរ 🙏🙏» ។