លោកសុះ ម៉ាច តារាចម្រៀងជើងចាស់ ធ្លាក់ខ្លួនឈឺធ្ងន់ដើរលែងរួច ដោយជំងឺមួយនេះ…

រាជធានីភ្នំពេញ ៖ តារាចម្រៀងជើងចាស់ល្បីឈ្មោះ គឺលោកសុះ ម៉ាច ពេលនេះកំពុងតែធ្លាក់ខ្លួនឈឺ រហូតត្រូវប្រពន្ធកូនយកបាយឲ្យហូបដល់គ្រែដេក

ធ្វើឲ្យមហាជនមានការព្រួយបារម្ភយ៉ាងខ្លាំង តែយ៉ាងអាការជំងឺរបស់លោកមិនដល់ថ្នាក់ប៉ះពាល់ដល់អាយុជីវិតឡើយ។

មូលហេតុ ដែលតារាចម្រៀងជើងចាស់នេះធ្លាក់ខ្លួនឈឺមកពីរូបលោកខំប្រឹងធ្វើការខ្លាំងពេក មិនចេះប្រមាណកម្លាំង។

លោកសុះ ម៉ាច បានសរសេរសារបង្ហោះ នៅក្នុងគណនីហ្វេសប៊ុក Sos Mach II កាលពី៥ម៉ោងមុន

មានខ្លឹមសារថា« ដល់វគ្គដេកស៊ី ព្រោះដើរមិនរួច ខ្វិនបានសម្រេចហើយ។ ក្រោយពិនិត្យលទ្ធផលតេស្តឈាម និងកម្មរស្មីx

គឺពុំមានសញ្ញាអ្វីធំដុំទេ អាស៊ីដឡើងតិចតួច ឈាមខ្លាញ់បេះដូងធម្មតា។ គឺមកពីរលាកសន្លាក់ធ្ងន់ធ្ងរ ។

សូមអរគុណមិត្តភក្តិបងប្អូនដែលបានសួរសុខទុក្ខ និងជូនពរខ្ញុំឲ្យឆាប់ជាសះស្បើយ ជាពិសេសកូនស្រីច្បងដែលខ្វល់ខ្វាយពីឪពុក។

ខានឈឺយូរឆ្នាំហើយ ដល់ពេលឈឺម្តងធ្ងន់ហ្ម៎ង! នេះហើយការធ្វើការងារមិនប្រមាណកម្លាំង»។ប្រភព៖KBN