សមត្ថកិច្ចបង្រ្កាបក្មេងទំនើង នៅតាមមាត់ស្ទឹងសៀមរាប ចំនួន១៥នាក់យកមកអប់រំ

សៀមរាប៖​ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនគរបាលអន្តរាគមន៍នៃស្នងការដ្ឋានខេត្តសៀមរាប ចុះបង្រ្កាបក្មេងទំនើង នៅតាមមាត់ស្ទឹងសៀមរាប បានចំនួន១៥នាក់យកមកអប់រំ។ ការបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង០០និង២០នាទីរំលងអាធ្រាតចូលថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០២០ចំណុចភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ស្នងការរង ភឹងចិន្តារ៉េត ទទួលផែនការងារនគរបាលព្រហ្មទណ្ឌទើប រូបលោកបានសហការល្បាត ជាមួយកម្លាំងការិយាល័យនគរបាលការពារនិងអន្តរាគមន៍ បានល្បាតក្នុងភូមិសាស្រ្ត ក្នុងសង្កាត់ធំៗទាំង បួន ក្នុងក្រុងសៀមរាប និង បានចុះប្រមូលជនទំនើងដើរដេកនិងគ្មានសណ្តាប់ធ្នាប់ដែលប្រមូលផ្ដុំគ្នា នៅតាមសួនច្បារបឹងហ្កាឡូ នៅតាមមាត់ស្ទឹង បានចំនួន០២ក្រុម ស្មើនិង១៥នាក់ក្រុម។

លោកបន្តថា ក្រោយពីការចុះបង្ក្រាបរួចហើយ លោកបានយកក្មេងទំ នើង ទាំង១៥នាក់ខាងលើមកសួរនាំ ឃើញថាពុំមានជាប់ពាក់ព័ន្ធនឹង បទ ល្មើ ស ព្រហ្មទណ្ឌទេ និងបានធ្វើតេ ស្តទឹកនោមរ កសារ ធា តុ ញៀ ន ឃើញថាអវិជ្ជមានទាំងអស់។

លោកបន្តថា យើងបានធ្វើកិច្ចសន្យាអប់រំលើកទី១ និងប្រគល់ជូនទៅអាណាព្យាបាលឲ្យយកទៅលំនៅដ្ឋានអប់រំបន្តវិញ ៕