សូមចូលរួមរំលែកទុក្ខ! ម្តាយរបស់តារាសម្តែងទឹម រដ្ឋា បានទទួលមរណភាព កាលពីយប់មិញនេះ

ម្តាយរបស់តារាសម្តែង កញ្ញាទឹម រដ្ឋា បានទទួលមរណភាពដោយសារជំងឺគាំងបេះដូង កាលពីយប់មិញនេះ នេះបើតាមការឲ្យដឹងតាមរយៈគណនេយ្យហ្វេសបុក កញ្ញា ដួង ហ្សួលីដា លើបណ្តាញសង្គមហ្វេសបុក។

កញ្ញា ឌួង ហ្សួលីដា បានឲ្យដឹងបែបនេះថា ៖ “ម៉ោង 3និង15នាទី ទើបតែមកពីមើលម្ដាយរបស់ រដ្ធា បានទទួលមរណះភាពនៅផ្ទះគាត់ បង ព្រមទាំងគ្រួសារ សូមចូលរួមរំលែកទុក្ខ ប្អូនទាំង៣ និង ពូ ផង” ចំណែកឯលោក អ៉ឹម ជីវ៉ា ក៏បានបញ្ជាក់ដែរថា “អាណិតណាស់ RIP ម្តាយរបស់តារាសម្តែង ទឹម រដ្ឋា បានទទួលមរណៈភាពដោយសារជំងឺគាំងបេះដូង”៕