រំភើបជំនួស! ស្ងាត់ៗ សាឡិ ក្លាយជាយុវជនសុឆន្ទៈរបស់…

ភ្នំពេញ មកដល់ពេលនេះ កុមារ ធុច សាលិ ដែលចេះនិយាយភាសាបរទេសរហូតដល់ទៅ ១៥ភាសានោះ នៅតែធ្វើពិភពលោកមានការចាប់អារម្មណ៍លើរូបគេដដែល បើទោះបីជារូបគេបានទៅសិក្សារៀនសូត្រដល់ប្រទេសចិនយ៉ាងណាក៏ដោយ ប៉ុន្តែរូបគេ នៅតែខ្លាំង ដោយត្រូវបានគេ

ចាត់ទុកថា ជាសិស្សពូកែប្រចាំសាលាទៀតផង ។អ្វីដែលកាន់តែធ្វើឱ្យគេមាន ការភ្ញាក់ផ្អើលបន្ថែមទៀតនោះ គឺក្នុងចំណោមសិស្សចម្រុះជាតិសាសន៍ ដែលបានទៅរៀននៅប្រទេសចិនក្នុងថ្នាក់ជាមួយ សាលិ ដែរនោះ សាលិ នៅតែជាសិស្សឆ្នើម និង ពូកែ ដោយពិន្ទុប្រចាំ ខែ និង

ប្រចាំ ឆមាស កន្លងមកនេះ ទទួលចំណាត់ថ្នាក់ លេខ១ ។ អ្នកណា ៗ ក៏សរសើរពីភាពវៃឆ្លាតរបស់ សាលិ ដែរ ជាកូនចៅ គ្រួសារក្រីក្រ នៅតំបន់ជនបទ ស្រុកស្រែចម្ការ ដាច់ស្រយាលសោះ គេនៅតែរៀនពូកែ ទោះបីជាទៅរៀននៅបរទេសជាមួយសិស្សចម្រុះជាតិសាសន៍ហើយក្តី

គេនៅតែរៀនពូកែ បានពិន្ទុនាំមុខគេទៀត ។កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រុមហ៊ុន FUN Entertainment បានធ្វើកម្មវិធីសន្និសិទ សារព័ត៌មាន ក្នុងការបង្ហាញជាផ្លូវការរបស់ យុវសិស្ស ធុច សាឡិ ដែលបានក្លាយជាទៅ យុវជនសុឆន្ទៈកម្ពុជា ក្នុងការរួមចំណែក

ចែករំលែក វប្បធម៌កម្ពុជា-ចិនដោយក្រុមហ៊ុន FUN Entertainment។ក្នុងនោះដែរ អ្នកនាង សំណាង ពុទ្ធានី ដែលជាតំណាងក្រុមហ៊ុន Fun Entertainment បានមានប្រសាសន៍ ថា៖ “គោលបំណងក្នុងការធ្វើសន្និសីទកាសែតនេះ គឺដើម្បីបង្ហាញឲ្យឃើញថា ក្រុមហ៊ុន

FUN គាំទ្រគ្រប់សកម្មភាព និងចង់លើកទឹកចិត្តដល់ យុវសិស្ស ធុធ សាឡិ ដែលប្អូនបានទទួលនូវអាហារូបករណ៍ទៅសិក្សារនៅប្រទេសចិន រហូតដល់ចប់ថ្នាក់សាកលវិទ្យាល័យ។ ហើយនេះក៏ជារូបភាពមួយ និងជាបទពិសោធន៍ដ៏ល្អ ដែលក្រុមហ៊ុនមានបំណងចង់ចែករំលែក និង

បង្ហាញដល់យុវសិស្សរបស់ប្រទេសកម្ពុជាទាំងអស់ ឲ្យមានការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែង តស៊ូរៀនសូត្រ ដើម្បីលើកស្ទួយវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា រួមទាំងអរិយធម៌ វប្បធម៌ និងជ្រុមជ្រែងក្នុងការលើកម្ពស់នៃ វិស័យទេសចរណ៍ជាតិ ទៅកាន់ប្រទេសចិន និង

អន្តរជាតិ ឲ្យកាន់តែមានភាពទួលំទូលាយ តាមរយៈវីដេអូខ្លីៗ ដោយមានការរួមផលិតពី ក្រុមហ៊ុន Fun និងការសហការពី យុវសិស្ស ធុច សាឡិផងដែរ”ចំណែ កឯ យុវ សិស្ស ធុច សាឡិ ដែលជាកុមារដែលល្បីខាងចេះ១៥ភាសា បានបញ្ចេញអារម្មណ៍ ថាខ្លួនពិតជាមាន

សេចក្តីរំភើបរីករាយ ដែលក្រុមហ៊ុន Fun Entertainment តែងតែគាំទ្រ និងលើកស្រួយចំពោះរូបប្អូន ហើ យថែមទាំងផ្តល់ឱកាសឲ្យរូបប្អូនក្លាយទៅជាយុវជនសុឆន្ទៈកម្ពុជា ដើម្បីរួមចំណែកចែករំលែកវប្បធម៌កម្ពុជា -ចិន។បន្ថែមពីនេះ នៅកម្មវិធីសន្និសីទសារព័ត៌មាននេះផងដែរ

យុវសិស្ស ធុច សាឡិ ការបាននិយា យប្តេជ្ញាក្នុង ការខិតប្រឹងប្រែងសិក្សាររៀនសូត្រ និងព្យាយាមចែករំលែកវប្បធម៌រវាងកម្ពុជាជាមួយប្រទេសចិន ឲ្យកាន់តែច្រើន តាមអ្វីដែលខ្លួនអាចធ្វើបាន។គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Fun Entertainment ត្រូវបានបង្កើតឡើងនាដើម

ឆ្នាំ២០២០ ក្នុងគោលបំណងបណ្តុះបណ្តាលយុវជន យុវនារីគ្រប់រូប ដែលមានទេពកោសល្យ និងក្តីស្រម៉ៃក្លាយខ្លួនជាសិល្បករសិល្បការិនី និងជាបុគ្គលដែលមានជំនាញ និងទេពកោសល្យច្បាស់លាស់ ដើម្បីទទួលបាននូវឱកាសបញ្ចេញសមត្ថភាពរបស់ខ្លួន និងរួមចំណែកក្នុងការ

ផ្សព្វផ្សាយ អរិយធម៌ វប្បធម៌ រួមទាំងវិស័យទេសចរណ៏ជាតិឲ្យកាន់តែរីកសុះសាយ ទាំងថ្នាក់ជាតិនិងអន្តជាតិ៕