ឈ្លោះគ្នាជាមួយគូស្នេហ៍ Liveវីដេអូស្រែកយំតាមហ្វេសបុកហើយ ស្រាប់តែដាច់ចិត្តបញ្ចប់ជីវិតខ្លួនឯងទាំងមានផ្ទៃពោះ៣ខែ

ភ្នំពេញ៖ ស្រ្តីជាកម្មការិនីរោងចក្រម្នាក់ បានឡាយវីដេអូយំស្រែកតាមបណ្តាញសង្គមហ្វេសបុក បានបន្តិច រួចចង ក ស ម្លា ប់ ខ្លួននោះ ត្រូវបានរាយការណ៍បន្ថែមមកថា នាងមានផ្ទៃពោះ៣ខែហើយ។

ស្រ្តីមានផ្ទៃពោះ៣ខែហើយនេះ បានគិត ខ្លី ច ង ក ធ្វើ អ ត្ត ឃា ត ស ម្លា ប់ ខ្លួន កាលវេលាម៉ោង ៩និង១០នាទីយប់ នៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិថ្មគោល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

ស្រ្ដីរងគ្រោះឈ្មោះ ស្រីល័ក្ខ ភេទស្រី អាយុ២៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើតនៅឯខេត្តព្រៃវែង។ យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឮសំឡេងឈ្លោះគ្នាជាមួយបុរសគូស្នេហ៍ មួយសន្ទុះក្រោយកស្ងាត់ទៅវិញ ស្រាប់តែគេឃើញប្ដីបានចុះពីផ្ទះចេញទៅបាត់ ស្រ្តីរងគ្រោះក៍បានឡាយវីដេអូយំស្រែក មួយសន្ទុះ ក៍ស្ងាត់ឈឹង ។

ប្រភពបន្តទៀតថា ស្រាប់តែអ្នកនៅបន្ទប់ជិតគ្នាបានទៅអើតមើល ស្រាប់តែឃើញនារីរងគ្រោះខាងលើ ច ង ក ស្លា ប់ បា ត់ ទៅហើយរួចករាយការណ៏ប្រាប់ម្ចាស់ផ្ទះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងធ្វើកោ សល្យវិច័យ រួចសន្និដ្ឋានថា នា រីរង គ្រោះ ពិត ជា ស្លា ប់ ដោយ ច ង ក អ ត្ត ឃា ត ពិតប្រាកដមែន រួចបាន ដឹក សាក ស ព យកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕