សាហាវ! សមត្ថកិច្ចកោះហៅមកផ្សះផ្សាគ្នា ស្រាប់តែមកដល់ទាស់សម្តីវាយគ្នា ដល់ក្នុងប៉ុស្តិ៍ប៉ូលីសតែម្តង

ករណី ហិ ង្សា ដោយ ចេ ត នា និងធ្វើឲ្យខូចខាតដោយចេតនាកើតហេតុ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៨ និង២០ នាទីនៅ ចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែគយ ស្ថិតក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ដែលជនរងគ្រោះឈ្មោះសូម ណាវី ភេទស្រីអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនដៃដល់ឈ្មោះ អេង ឆេងគាង ហៅ យូរី ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅ ភូមិទួលសូភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

តាមរបាយការណ៍សត្ថកិច្ចបានឲ្យដឹងថា៖ សភាពរឿងហេតុ នៅថ្ងៃទីខែឆ្នាំវេលាម៉ោងប្រាំបីនិងសូន្យៗនាទី សមត្ថកិច្ចបានធ្វើការកោះហៅ ឈ្មោះ អេង ឆេងគាង ឈ្មោះ សូម ណាវី ឲ្យមកផ្សះផ្សាគ្នារឿង បរិហាកេរ្តិ៍គ្នា នៅប៉ុស្ដិ៍នគរបាល រដ្ឋបាលព្រែកគយ ដោយឈ្មោះ សូម ណាវី បានមកជាមួយប្ដីឈ្មោះ ផន សុភ័ក្រ និងម្តាយឈ្មោះ យូ សុខឡេង មកជាមួយផង ។ ខណៈពេលសមត្ថកិច្ចប៉ុស្ដិ៍កំពុងធ្វើការដោះស្រាយ ផ្សះផ្សាគ្នា ស្រាប់តែ ភាគី ទាំងសងខាងបានទាក់ពាក្យសម្ដីគ្នា ហើយ បានប្រតាយប្រតប់គ្នា បន្ទាប់មកត្រូវបានសមត្ថកិច្ចឃាត់ហើយបំបែកគ្នា រួចបានប្រាប់ឲ្យភាគីខាងឈ្មោះ សូម ណាវី ឲ្យចេញទៅសិនទៅ ដើម្បីរង់ចាំការដោះស្រាយលើក
ក្រោយ ទៅ ។

បន្ទាប់មកភាគីខាងរថយន្តបានចេញឡានទៅវិញ ហើយឈ្មោះ អេង ឆេងគាង ហៅ យូរី បានឃាត់មិនឲ្យឡានចេញទេ ដោយដៃកាន់ដុំថ្មរកគប់ឡានមិនឲ្យចេញ ហើយត្រូវបានសមត្ថកិច្ចរារាំងមិនឲ្យធ្វើសកម្មភាពទាន់ ។ បន្ទាប់មកភាគីរងគ្រោះបានចេញរថយន្តទៅមុន បន្ទាប់មកជនសង្ស័យបានចេញម៉ូតូទៅតាមក្រោយ ដល់ចំណុចភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ជនសង្ស័យ បានយកដុំថ្ម គប់ឡាន របស់ជនរងគ្រោះ បណ្តាលឲ្យ បែកកញ្ចក់ទ្វារខាងស្ដាំ ផ្នែកខាងមុខ ។

បន្ទាប់មកជនរងគ្រោះបានបត់ឡាន ថយក្រោយបំណងមកដាក់ពាក្យបណ្ដឹងវិញ មកដល់ចំណុចផ្សារព្រែកតូច ដោយមានការកកស្ទះជនសង្ស័យ បានឈប់ម៉ូតូនៅខាង
មុខរថយន្ត ហើយបានយកដុំថ្មមួយដុំទៀត មកគប់លើឈ្មោះ សូម ណាវី តែត្រូវបានឈ្មោះ ផន សុភ័ក្រ យកដៃរង បណ្តាលឲ្យរងរបួសស្រាល ។

ភ្លាមៗនោះត្រូវបានកម្លាំងប្រជាការពារ ដែលកំពុងតែរៀបចំសណ្តាប់ធ្នាប់នៅផ្សារព្រែកតូចមកជួយអន្តរាគមន៍ និងសម្រួលចរាចរណ៍ ភ្លាមនោះសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល ព្រែកគយបានទៅដល់ ហើយធ្វើការនាំខ្លួនភាគីទាំងសងខាងមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីធ្វើការសាកសួរដើម្បីចាត់ការតាមនីតិវិធី។