នរកស៊ីក្បាលហើយ! ចៅប្រុសអប្រិយ ហ៊ានធ្វើបែបនេះលើយាយខ្លួនឯង ត្រូវបានអ្នកជិតខាងលួចថតសកម្មភាពបាន (មានវីដេអូ)

ចៅប្រុសប្រេីប្រាស់គ្រឿ ង ញៀ ន​ បានវៃ ត ប់ យាយបង្កេីតអាយុ៨១ឆ្នាំ​ ត្រូវបានប្រជាពលរដ្ឋលួចថតសកម្មភាព​ បាន​ រួចរាយការណ៍អោយសមត្ថកិច្ចចាប់ខ្លួន​តែម្តង​ សកម្មភាព ល្មេី សនេះ​ កេីតឡេីងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៨ល្ងាច​ នៅចំណុចក្រោមផ្ទះ

ឈ្មោះ ងី គឹមជន ភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។

របាយការណ៍ពីសមត្ថកិច្ច​ នៅថ្ងៃទី២៨​ ខែមិថុនា​ ឆ្នាំ២០២០​ នេះ​ បញ្ជាក់ថា​ ជនរងគ្រោះឈ្មោះ ងី គឹមជន ភេទស្រី អាយុ៨១ឆ្នាំ ។ ចំណែក​ ជនស ង្ស័ យ​ ឈ្មោះ ខេង សុខរាជ ភេទប្រុស អាយុ២៣ឆ្នាំ ធ្លាប់អប់រំនៅមណ្ឌ លកែប្រែ ឱកាសខ្ញុំ ចំនួន៦ខែ កាលពីឆ្នាំ២០១៨

ហេីយធ្វេីតេស្តឃេីញមានសារធា តុ ញៀ ន​ ។ នៅថ្ងៃកេីតហេតុ​ ជនរងគ្រោះ​ បានយកក្រាស់សិតសក់វៃទៅលេី ជ ន ស ង្ស័ យ ហេីយជនស ង្ស័ យបានយក ដៃទាំង២ បោ ចសក់ និងច្រ បា ច់ កជនរងគ្រោះ​ ។

ខណៈពេលដែលជនសង្ស័យធ្វើសកម្មភាពល្មើ សទៅ លើជនរង គ្រោះ ក៏ត្រូវបាន ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះថតសកម្មភាពបាន ។ បន្ទាប់មក ក៏បានយកវីដេអូពីសកម្មភាពជនសង្ស័យវា យ ធ្វេី បា ប លេីជនរងគ្រោះរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្វាយ

ប្រទាល។

ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម​ ,​ កម្លាំងប៉ុស្តិ៍នគរបាលបានចុះដល់កន្លែងកេីតហេតុបានឃាត់ខ្លួនឈ្មោះ ខេង សុខរាជ រួមទាំងវត្ថុតា ងខាងលេីបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្អាងដេីម្បីបន្តចាត់ការតាមនីតិវិធី​ ៕