ស្រៀវសាច់ណាស់!បុរសម្នាក់យកគ្រា ប់ផ្លោងមួយប្រភេទ មកកែឆ្នៃខុសបច្ចេកទេស ផ្ទុះបែកសាច់ខ្ទិច ធ្លាយពោះវៀនជាប់របង (មានវីដេអូ)

ផ្ទុះក ក្រើកដី បុរសម្នាក់ បា ន ស្លា ប់ ខ្ទេ ច សា ក ស ព បន្ទាប់ពី យកគ្ រាប់ ផ្លោ ង មួយប្រភេទទៅអា រកា ត់ ដើម្បីកែច្នៃ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១២៖៤៥នាទីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ ចំណុចភូមិត្រពាំងព្រលិត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

តាមប្រភពនគរបាលមូលដ្ឋានបានឱ្យដឹងថា៖ ជនរងគ្រោះឈ្មោះ អុី សារិន ហៅ ប៉ាត ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរសិប្បកម្មកែឆ្នៃគ្រឿងយន្តកសិកម្ម មានទីលំនៅភូមិ ត្រពាំងព្រលិត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

តាមការបំភ្លឺរបស់កូនបង្កើតជនរងគ្រោះឈ្មោះ យន ថានុង អាយុ ២៥ឆ្នាំ បានឲ្យដឹងថា នៅអំឡុងប្រហែលជាង១០ឆ្នាំមុន ជនរងគ្រោះបានបង្កើតសិប្បកម្មកែច្នៃគ្រឿងយន្តកសិកម្ម លក្ខណៈគ្រួសារ។

លុះដល់ថ្ងៃកើតហេតុ ជនរងគ្រោះ បានយកគ្រាប់ប្រភេទពុំស្គាល់ ដោយប្រើម៉ូទ័រមក អារកាត់កែច្នៃ នៅក្នុងរោងសិប្បកម្មរប ស់ខ្លួន ។ រំពេចនោះស្រាប់តែផ្ទុះគ្រាប់យ៉ាងសន្ធឹក ដែលបណ្ដាលឱ្យជនរងគ្រោះស្លាប់ដាច់សាច់ខ្ទាតជាបំណែក នៅជុំវិញកន្លែងកើតហេតុតែម្ដង។