បងប្អូនសប្បុរសជនអើយជួយប្អូនស្រីម្នាក់នេះផង! 😢😰😭 តារាចម្រៀងលោក ប៉ាវ ផ្លយ ប្រកាសស្វែងរកជំនួយជួយដល់ប្អូនស្រី ម្នាក់ (ដង្ហើមចុងក្រោយ) ដែលកើតជំងឺ (ដំបៅពោះវៀន នឹងដុះដុំសាច់ក្នុងពោះវៀន) នៅខេត្តបាត់ដំបង.. (មានវីដេអូ)

ដំណឹងស្វែងរកជំនួយពីសប្បុរសជន 🙏🏼🙏🏼🙏🏼

ខ្ញុំបាទប៉ាវ ផ្លយ សូមអំពាវនាវស្វែងរកជំនួយពីសប្បុរសជនក្នុងនិងក្រៅប្រទេស ដែលចង់ជួយប្អូនស្រីម្នាក់ ឈ្មោះ​ នួន ចាន់សុផារ័ត្ន មានអាយុ 24​ឆ្នាំ មានទុក្ខជាទម្ងន់កើតជំងឺ (ដំបៅពោះវៀន នឹងដុះដុំសាច់ក្នុងពោះវៀន) រយៈពេល 5 ឆ្នាំមកហើយ ។ ម្យ៉ាងទៀតនេះជាដំណាក់

កាលចុងក្រោយរបស់គាត់ហើយ សព្វថ្ងៃគាត់ស្នាក់នៅ ភូមិដើមស្ពៃ ឃុំស្លាកែត ស្រុកបាត់ដំបង ខេត្តបាត់ដំបង ។

សភាពអ្នកជំងឺ ៖ ខួរក្បាល និងការចងចាំរបស់គាត់នៅល្អណាស់! 😢 តែគាត់មិនអាចបរិភោគអាហារចូលក្នុងក្រពះទេ (គ្មានកំលាំង) គាត់នៅសល់តែដង្ហើម (ខ្សោយ) តែប៉ុណ្ណោះ ។ ហើយបច្ចុប្បន្នគ្រួសារគាត់នៅខ្វះថវិការដើម្បីវះកាត់ជាបន្ទាន់ 😰 ឥឡូវគាត់កំពុងស្នាក់នៅមន្ទីរ

ពេទ្យបាត់ដំបង ។

👉 សូមបញ្ជាក់ ៖ ការស្វែងរកជំនួយពីសប្បុរសជន ចាប់ពីថ្ងៃនេះតទៅក្នុងរយៈពេល 4 – 5 ថ្ងៃ ខ្ញុំនឹងចុះទៅជួបគាត់នៅខេត្តបាត់ដំបងដើម្បីយកជំនួយជូនគាត់ផ្ទាល់តែម្ដង ។

បើសិនបងប្អូនសប្បុរសជន ឬញាតិញោមពុទ្ធបរិស័ទ ចង់ជួយឧបត្ថម្ភថវិកា ឬរបស់ប្រើប្រាស់ផ្សេងៗ សូមទំនាក់ទំនងលេខទូរស័ព្ទខ្ញុំបាទ ប៉ាវ ផ្លយ 📲 010 933 399 (ផ្ញើថវិកាមនុស្សធម៌តាម Wing ឬ True money តែម្តង! ។ល។

ឬមួយបងប្អូនចង់ទាក់ទងបងស្រីបង្កើតរបស់គាត់ឈ្មោះហ្វេសប៊ុក (Noun Chansophearun) ផ្ញើថវិកាតាមរយៈលេខកូដធនាគារ ABA : (001697114) និងតាមរយៈលេខទូរស័ព្ទ 📲 099 268 555 / 069 268 555

ជាចុងបញ្ចប់! ខ្ញុំបាទសូមជូនពរដល់សប្បុរសជននិងញាតិញោមពុទ្ធបរិស័ទ ដែលជួយធ្វើអំពើបុណ្យតាមកម្លាំងសទ្ធា និងសូមជូនពររកស៊ីទទួលទានមានបាន មានសុខភាពល្អ នឹងធ្វើដំណើរទៅណាមកណាមានសុវត្ថិភាពទាំងអស់ សូមអរគុណ នឹង​ អរព្រះ​គុណ​! 🙏🏼♥️🌹