ព្រឺក្បាលខ្ញាក់ៗ!សកម្មភាព បញ្ចាន់រូបតារា TikTok ផ្កាយ ឃើញហើយទប់ទឹកភ្នែកមិនជាប់….(មានវីដេអូ)

សូមរំលឹកថាកាលពីយប់ម្សិលមិញនេះ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ មានករ ណី គ្រោះ ថ្នាក់ ចរាចរណ៍មួយបានកើតឡើង ដែលបណ្ដាលធ្វើឲ្យយុវជនម្នាក់ ជាបុគ្គលល្បីមួយរូប នៅក្នុងបណ្ដាញសង្គម TikTok បានស្លា ប់ បាត់ បង់ជីវិតយ៉ាងអាណោច អធម៍ជាទីបំផុត។

ជនរងគ្រោះ មានឈ្មោះ ចាន់ សម្បត្ដិ រតនផ្កាយ ហើយចំពោះហេតុការណ៍នេះ កើតឡើងស្ថិតនៅលើវិថី សម្ដេចប៉ែននុត តាមបណ្ដោយផ្លូវ ៥២៨ កែងផ្លូវ ២៨៩ ក្នុងសង្កាត់ បឹងកក១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ជាក់ស្តែង បើតាមរយៈប្រភពពីកន្លែងកើតហេតុ បានប្រាប់

ឱ្យដឹងថា ៖

«មុនដំបូងមានរថយន្ដមួយគ្រឿងម៉ាក Morning ពណ៍ស មិនចាំស្លាកលេខ បានជិះប្រដេញ ដេញតាមបុកម៉ូតូជនរងគ្រោះខាងលើ ម៉ាក Honda Dream ស៊េរីឆ្នាំ២០២០ ពណ៍ក្រហម ដោយពាក់ស្លាកលេខ ភ្នំពេញ1IC-8992 ហើយដោយភ័យខ្លាំងពេក ជនរងគ្រោះ ក៏បាន

ជ្រុលទៅបុករថយន្ដមួយគ្រឿងទៀត ដែលកំពុងធ្វើដំណើរធម្មតា ម៉ាក TOYOTA Highlander ពណ៍ទឹកប្រាក់ បណ្ដាធ្វើឲ្យខ្លួនរងរបួ ស ធ្ងន់ បែ ក ក្បា ល ធ្លាយ ខួរ រួចក៏ត្រូវបានរថយន្ដសង្រ្គោះបន្ទា ន់បានមកដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យ ប៉ុន្ដែជាអកុលយុវជនរូបនេះ ក៏បានស្លា

ប់ បាត់បង់ ជីវិតតែម្ដង»។

រីឯយុវជនខាងលើ ត្រូវបានដឹកទៅធ្វើបុណ្យនៅស្រុកកំណើត ដែលស្ថិតនៅភូមិ កណ្ដាល ឃុំ កំពង់សឹង ស្រុក ព្រះស្ដច ខេត្ត ព្រៃវែង ក្នុងនោះផងដែរ អ្នកស្គាល់យុវជនខាងលើ ជាច្រើននាក់បានសម្តែងក្តីសោកស្តាយ និងអាឡោះអាល័យ ក៏ដូចជាមរណៈទុក្ខ ដល់ក្រុមគ្រួសារ

ផងដែរ នេះបើតាមវីដេអូដែលផ្សាយផ្ទាល់លើបណ្តាញសង្គមហ្វេសបុក។

ដោយឡែកនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នេះប្រទះឃើញវីដេអូបញ្ចាន់រូបរបស់ចាន់ សម្បត្ដិ រតនផ្កាយ ត្រូវបានគណនីហ្វេសប៊ុក Sokun David បានបង្ហោះនិងសរសេររៀបរាប់ថា៖ «Video សកម្មភាពបញ្ចាន់រូបប្អូនផ្កាយមើលហើយទប់ទឹកភ្នែកមិនបានទេបងប្អូន 😰😰😰🙏🙏

🙏» ។តោះទស្សនាវីដេអូដូខាងក្រោម៖