មើលវីដេអូនេះ ទើបដឹងថាឪពុក អ្នកនាង ខាត់ សុឃីម កាលនៅរស់ ស្រលាញ់កូនខ្លាំងប៉ុណ្ណា (មានវីដេអូ)

ភ្នំពេញ៖ មកទល់នឹងពេលនេះ មហាជនជាច្រើន នៅតែមានការសោកស្ដាយចំពោះ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង ខាត់ សុឃីម ព្រមទាំងគ្រួសាររបស់នាងផ្ទាល់ ដែលលោក ឪពុករបស់នាង បានទទទួលមរណភាព កាលពីមួយសប្ដាហ៍កន្លងទៅនេះ។

ពិធីបុណ្យខួបគម្រប់៧ថ្ងៃ របស់ លោក លាវ ខាត់ ត្រូវជា ឪពុក តារាជើងចាស់ ពហុជំនាញ អ្នកនាង ខាត់ សុឃីម គឺត្រូវបានបញ្ចប់ហើយ កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះនេះ ដែលបានរៀបចំធ្វើឡើងនៅ ភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ទព្រែកព្នៅ រាជធានីភ្នំពេញ។ ក្នុងនោះផងដែរ ក៏មានវត្តមានតារាល្បីៗជាច្រើនរូប បានមកចូលរួមក្នុងពិធីនេះផងដែរ មានដូចជា តារាចម្រៀង សុគន្ធ និសា, នាយក្រឹម និងភរិយា, អ្នក​សិល្បៈ​ជើង​ចាស់​ផ្នែក​អាយ៉ៃ​ អ្នក​ស្រី​ យ៉យ, នាយ ព្រែក, អ្នកនាង គង់ សុជាតិ, លោក ជា វិបុល, អ្នកនាង កាតុ, អាឡិច ចាន់ត្រា, Love Riya និងតារាជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់ មកចូលរួមក្នុងពិធីនេះផងដែរ។ គួរបញ្ជាក់ឡើងវិញបន្តិចផងដែរថា លោក លាវ ខាត់ ត្រូវជា ឪពុក តារាជើងចាស់ ពហុជំនាញ អ្នកនាង ខាត់ សុឃីម បានទទួលមរណភាពហើយ ក្នុង ជន្មាយុ ៦៧ ឆ្នាំ ដោយ រោគាពាធ កាលពីព្រឹក ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០។

កូនទាំង៩របស់ លោក លាវ ខាត់ មានដូចជា ខាត់ សុឃីម, ខាត់ ចំរើន, ខាត់ សារ៉ុម, ខាត់ សារ៉េម, ខាត់ ស្រីវង, ខាត់ អាយ៉ៃ, ខាត់ សេរី, ខាត់ សួស្តី និង ខាត់ ណាចា។ រឹតតែខ្លោចចិត្តបំផុតនោះ ខាត់ សុឃីម បានរៀបរាប់ទាំងទឺកភ្នែក ក្នុងកិច្ចសម្ភាសន៍ ប្រាប់លោក អុឹម ជីវ៉ា លាយឡំសម្លេងទ្រហោរយំថា “កូនទាំងអស់៩នាក់ អត់មានអ្នកណាទាន់ដង្ហើមគាត់ សូម្បីតែប្រពន្ធគាត់ ហើយមិនដឹងថា មុននឹងស្លាប់គាត់វេទនាម៉េចទេ បងអត់ដឹងទេ”។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២០ គេប្រទះឃើញវីដេអូមួយ របស់លោក​ លាវ ខាត់ កាលនៅរស់ បានបង្ហាញក្តីស្រឡាញ់យ៉ាងកក់ក្តៅចំពោះកូន គ្រប់គ្នាឃើញហើយពិតជារំជួលចិត្តស្ទើរស្រក់ទឹកភ្នែក។

ក្នុងនោះក៏មានអ្នកខ្លះបានចូល comment ថា ៖ – ឃើញអ៊ុំហើយ ស្រណោះណាស់បង – កាត់ចិត្តទៅប្អូនគាត់ទៅបានសុខហើយ – កាន់តែមើល កាន់តែនឹកលោក បងស្រី ខ្ញុំយល់ពីអារម្មណ៍មួយនេះបង – មេីលវីឌីអូបងពេលណាទឹកភែ្នកហូរមិនដឹងខ្លួន ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖