បុរសម្នាក់ត្រូវបានប៉ូលិសក្រុងសៀមរាប ឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពលួចយករថយន្ត របស់អ្នកលក់គ្រឿងអគ្គិសនី។ ការឃាត់ខ្លួនធ្វើនៅម៉ោងល្ងាច ថ្ងៃទី១៦ខែកុម្ភៈ ម្សិលមិញ ស្ថិតនៅ ភូមិធ្លកអណ្ដូង សង្កាត់ ស្លក្រាម ក្រុងសៀមរាប។
ជនសង្ស័យ ឈ្មោះ ភូ វុទ្ធី អាយុ២៨ឆ្នាំ ជាងជួសជុលរថយន្ត មានស្រុកកំណើតនៅភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ បច្ចុប្បន្នស្នាក់នៅ ភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ហេតុការណ៍លួចនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០២រសៀល នៅក្នុងចំណុចទល់មុខ កន្លែងលក់គ្រឿងបន្លាសថយន្ត យីហោខ្លាសរ ស្ថិតនៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ស្នងការរងទទួលការងារព្រ ហ្ម ទ ណ្ឌ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បានបញ្ជាក់ថាជនរងគ្រោះ ឈ្មោះ ឆាយ រតនៈ ភេទប្រុសអាយុ២១ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិពេជ្ជោរ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប មុខរបរលក់គ្រឿងអគ្គិសនី។
ជនរងគ្រោះ បានបើករថយន្តមួយគ្រឿងម៉ាក toyota តាកូម៉ា ស៊េរីឆ្នាំ២០០៥ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 2C-1975 លេខតួ 5TELU42N35Z098742. លេខម៉ាស៊ីន 1GR0695935 បានចុះមកទិញគ្រឿងបន្លាស់រថយន្ត ដោយមិនបានដកកូនសោរ ចេញពីរថយន្ត ហើយបានដើរចូលទៅទិញគ្រឿងបន្លាស់រថយន្ត។ ភ្លាមៗនោះ ជនស ង្ស័ យ បានចូលទៅក្នុងរថយន្ត រួចហើយបញ្ឆេះរថយន្ត បើកចេញទៅកើតតាមបណ្ដោយផ្លូវជាតិលេខ៦។
ម្ចាស់រថយន្ត ក៏បានហៅម៉ូតូឌុប ជិះដេញតាមពីក្រោយ បានចម្ងាយប្រហែល៣០០ម៉ែត្រ ដល់ចំណុច ផ្លូវចូល ទៅវត្តត្រាំនាគ ស្ថិតនៅភូមិធ្លក់អណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ទើបឃាត់រថយន្តបាននឹងរាយការណ៍ មកសមត្ថកិច្ចជួយធ្វើអន្តរាគមន៍។
ក្រោយពីការសាកសួរបុរសរូបនេះ មិនអាចឆ្លើយបំភ្លឺ បាននោះទេ ដោយសារមា នសភាពដូចជាមនុស្ស បែ ក ថ្នាំ។ សមត្ថកិច្ចបានធ្វើ តេ ស្ត រក សា ធា តុ ញៀ ន នៅក្នុងទឹក នោ ម ជាលទ្ធផល ឃើញ ថា(វិ ជ្ជ មា ន)។ បច្ចុប្បន្ន សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងអនុវត្តតាមនីតិវិធី៕