តារាចម្រៀងស្រីវ័យក្មេងកញ្ញា រ៉េត ស៊ូហ្សាណា បានបង្ហោះរូបភាពជាច្រើនសន្លឹក ស្ថិតក្នុងសម្លៀកបំពាក់ហាត់ប្រាណ រឹបរាងឡើងខ្ញង់ ចេញក្បាលពោះរាបស្មើសខ្ចី ឈរកាច់ស្ទីលចាយរាងកណ្ដាលធម្មជាតិខៀវស្រងាត់ ថែមភ្ជាប់សារខ្លីលេងសើចបន្តិចថា«ចាប់ឆាយ ជ្រូកខ្វៃច្រើនពេក ដល់ពេលត្រូវក្រោកពីព្រលឹម ហាត់ប្រាណម្តង»។
រូបភាពបង្ហាញរាងដ៏ស្រឡូន សិចស៊ីទាក់ទាញរបស់ រ៉េត សូហ្សាណា កំពុងឆក់យកបេះដូងបុរសៗឲ្យរំជើបរំជួល ញាប់ញ័រ មើលហើយមិនចង់ក្រលៀសកែវភ្នែកចេញពីរូបភាពដ៏ស្រស់ស្អាតរបស់នាងឡើយ ដោយក្នុងនោះ គេក៏ឃើញមានអ្នកលេងបណ្ដាញសង្គមជាច្រើន បានចូលខមិនសរសើររូបរាងរបស់នាងកប់ៗមាត់ថា«ជះរាងស្រស់ស្អាតដល់ហើយ»៕