តន់ ចន្ទសីម៉ា និង លោក យឹម តាស្រង់ ពោលពាក្យដ៏គួរឲ្យចាប់អារម្មណ៍ ត្រង់ ដៃ និង ក របស់ឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយពី

បន្ទាប់ពីប្រទេសកម្ពុជារងប៉ះពាល់ជំនន់ទឹកភ្លៀងបានវាយប្រហារខេត្តជាច្រើន ទាំងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បាននិងកំពុងចេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋបណ្តាខេត្តរាជធានីខេត្តដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។

នាថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ចំនួនដល់ទៅ ៦០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។ ក្នុងនោះ គេឃើញ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ប្រាប់ថា “ខ្ញុំ និងភរិយាខ្ញុំ បានបរិច្ចាគ ប្រាក់ចំនួន60មឺនដុល្លារ ដើម្បីជួយអ្នករងគ្រោះដោយសាទឹកជំនន់”។

ក្រោយទទួលបានដំណឹងនេះ នាវេលាម៉ោង ៨យប់ នាថ្ងៃដដែលនេះ គេប្រទះឃើញ តារាចម្រៀង តន់ ចន្ទសីម៉ា និង លោក យឹម តាស្រង់ ដែលជាអ្នកនិពន្ធ និងជានាយកចាត់ការទូទៅ ផលិតកម្ម Galaxy Navatra បានបង្ហោះសាររៀងខ្លួន នូវពាក្យដ៏គួរឲ្យចាប់អារម្មណ៍ប៉ុន្មានម៉ាត់ថា ៖

តារាចម្រៀង តន់ ចន្ទសីម៉ា និយាយថា “បងប្រុសឧកញ៉ា ឡេង ណាវ៉ាត្រា គ្មានខ្សែកពេជ្រទេ មានតែស្នាមវះ​ក គ្មា​ននាឡិកាពេជ្រទេ មានតែខ្សែអំបោះក្រហមលើ ក ដៃ គាត់ជាមនុស្ស សាមញ្ញ តែបេះដូងធំធេង នាមជាកូនចៅ មានតែអរគុណទឹកចិត្តបងប្រុស ឧកញ៉ា ដែលបរិច្ចាគថវិកាជួយជាតិ នាវេលាគ្រោះទឹកជំនន់60ម៉ឺនដុល្លារថ្ងៃនេះ”។

ចំណែក លោក យឹម តាស្រង់ ក៏បានថ្លែងផងដែរថា “ឧកញ៉ា ឡេង ណាវ៉ាត្រា គ្មានខ្សែកពេជ្រទេ មានតែស្នាមវះក គ្មាននាឡិកាពេជ្រទេមានតែខ្សែអំបោះក្រហមលើដៃ នាមជាកូនចៅមានតែអរគុណទឹកចិត្ត ឧកញ៉ា ដែលបរិច្ចាគថវិកាជួយជាតិនាវេលាគ្រោះទឹកជំនន់នេះ60 ម៉ឺនដុល្លាថ្ងៃនេះ”៕