កក្រើកទៀតហើយ! ចៅហ្វាយខេត្តស្រី បណ្ដេញគ្រូពេទ្យប្រចាំការនៅមណ្ឌលចត្តាឡីស័ក ដែលត្អូញត្អែរពីការលំបាក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្តប៉ៃលិន៖ គ្រូពេទ្យម្នាក់បានសរសេររៀបរាប់ពីការលំបាក តែប៉ុន្មានបន្ទាត់ នៅលើគណនីហ្វេសប៊ុក ក៏ត្រូវលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បណ្ដេញចេញពីការងារ។​

លោក ខឹម មុនីកុសល ​មន្ត្រី​ការិយាល័យ​បង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាល​ខេត្តប៉ៃលិន បាន​​បង្ហោះសារ នៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុក​ «Khem Monykosal» ៖​ «បញ្ហា​ពេទ្យប្រចាំការ នៅមន្ទីរបក្សខេត្តប៉ៃលិន មិនគួរនឹងទទួល»។​

គណនីហ្វេសប៊ុក Khem Monykosal បានសរសេរបន្ដថា «មន្ត្រីពេទ្យ​ជាបុគ្គលិក​ស្រី ត្រូវបានបងប្អូន​យើង ដែលកំពុងធ្វើចត្តាឡីស័ក យកកញ្ចប់បាយមកគប់ចំមុខ។ ពេទ្យ​ប្រចាំការ នៅ​តាមមណ្ឌលចត្តាឡីស័ក ធ្វើការសឹងតែមួយរយជំពូកទៅហើយ។ ប៉ុន្ដែពួកគាត់នៅតែទទួល​ការប្រមាថ​បែបនេះទៀត។ បាយមិនឆ្ងាញ់ បាយផ្អូម បាយឆៅ…។ល។… មិនមែន ពេទ្យគួរទទួលខុសត្រូវ​ផ្តាច់មុខអ៊ីចឹងទេ។ ការងារចែកបាយ ​មិនគួរ​មានតែ​ពេទ្យ ជាអ្នករាប់រង​តែឯងនោះដែរ។ មន្ត្រីមកពីមន្ទីរពាក់ព័ន្ធ គួរតែចូលរួមចំណែក​ជួយ មិនមែន​មកអង្គុយលេង Face Book ក្នុងតង់ និងថតរូបបង្អួតគេនោះដែរ»។

ក្រោយពេលមានការបង្ហោះសារខាងលើនេះមក ស្រាប់តែនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចេញលិខិត សម្រេចបណ្តេញលោក ខឹម មុនីកុសល ចេញពីក្របខ័ណ្ឌ​មន្ត្រីសុខាភិបាលជាន់ខ្ពស់ ហើយត្រូវបាន​លោកស្រីអភិបាលខេត្ត លើកហេតុផលថា «ប្រព្រឹត្តកំហុស និងការឆ្គាំឆ្គង នៅ​ក្នុងវិជ្ជាជីវៈ»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ដោយឡែកអ្នកលេងបណ្ដាសង្គមវិញ បានលើកឡើងទាំងហួសចិត្តថា ​គ្រាន់តែគាត់​បង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់គាត់តែប៉ុណ្ណឹង ហើយ​ត្រូវបានលោកស្រីចៅហ្វាយខេត្តប៉ៃលិន សម្រេចបណ្ដេញចេញពីក្របខ័ណ្ឌ​មន្ត្រីពេទ្យមែននោះ គឺជារឿងគួរឲ្យអស់សំណើច។ ផ្ទុយទៅវិញ ប្រសិនបើករណីបែបនេះកើតឡើងមាន វាជារឿងអយុត្ដិធម៌បំផុត សម្រាប់គាត់ជាគ្រូពេទ្យ ដែលខិតខំគ្រប់បែបយ៉ាង សម្រាប់ព្យាបាលអ្នកជំងឺ ហើយករណីបែបនេះ ក៏មិនគួរនឹងកើតឡើងនោះដែរ។​
ជាមួយគ្នានេះដែរ ក្រុមអ្នកលេងបណ្ដាញសង្គម បានបង្ហាញហេតុផលតថា អ្វីដែលល្អបំផុត លោកស្រីចៅហ្វាយខេត្តប៉ៃលិន គួរតែមានដំណោះស្រាយផ្សេង ទើបល្អជាងនេះ។ ពោលគឺត្រូវកោះប្រជុំ នៅមណ្ឌលចត្តាឡីស័ក ហើយស្វែងរកបញ្ហាទាំងនោះមកដោះស្រាយ ដើម្បីរកផ្លូវល្អ និងយុត្ដិធម៌សម្រាប់គាត់។

ក្រុមអ្នកលេងបណ្ដាញសង្គម បានបន្ថែមថា ជាការពិតណាស់ គ្រប់កន្លែងធ្វើការទាំងអស់ មិនថា នៅស្ថាប័នរដ្ឋ និងវិស័យឯកជននោះទេ គឺបុគ្គលិក តែមានលក្ខណសម្បត្ដិខុសគ្នា។ អ្នកមានសមត្ថភាព តាមជំនាញការងារ តែងតែមិនសូវចេះអែបអប។ រីឯបុគ្គលិកមួយប្រភេទៀត ចូលចិត្តអែបអប ដោយយកការងាររបស់អ្នកដទៃមកធ្វើរាយការណ៍ប្រាប់មេយកបុងថា ជាការងារខ្លួន។ ប៉ុន្ដែប្រសិនបើមេមួយចំនួនខ្វះការពិចារណា គិតថា អ្នកអែបអបល្អ។ រីឯអ្នកដឹងតែប្រឹងធ្វើការងារដោយសារស្មោះ ហើយមិនចេះអែបអប បែរទៅជាថា អ្នកនោះអត់បានការទៅវិញ។

អ្នកលេងបណ្ដាញសង្គម បានបន្ដថា បើមានអ្វីកើតឡើង គឺត្រូវ​បង្រួមបញ្ហា ហើយលើកយកបញ្ហាមកដាក់លើតុ ហើយនិយាយ ឬដោះស្រាយគ្នា ទើបវា​លែងមានបញ្ហា និង​លើកទឹកចិត្តមន្ត្រីពេទ្យ រួមទាំងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកឲ្យ​ជួយគ្នា បូករួមទាំង​អ្នកធ្វើចត្តាឡីស័កផង ក៏ត្រូវជួយគ្នា​។

បើតាមការលើកឡើង នៅលើគណនីខាងលើ គឺ​ក្រុមពេទ្យធ្វើការងារច្រើន លើសពី​ការងារពេទ្យ ព្រោះគ្រាន់តែចែកបាយទឹក ក៏​ខាងស៊ីវិល ផ្នែករដ្ឋបាល មន្ត្រីធម្មតា ក៏អាចធ្វើការងារនេះ ឬក៏ចូលរួមពីក្រុមអ្នកធ្វើចត្តាឡីស័ក ដោយដាក់តុ ហើយឲ្យពួកគាត់ ដើរទៅយក​ក៏បានដែរ។ ការបណ្ដេញគ្រូពេទ្យជំនាញបែបនេះ គឺមិនមែនជាជម្រើសដ៏ត្រឹមត្រូវ នៅក្នុងអភិបាលកិច្ចដ៏ល្អនោះទេ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ករណីនេះ គួរតែ​មានការបកស្រាយ និងដោះស្រាយ​តាមវិធានការ​ដ៏ប្រសើរណាមួយ ជាជាងការសម្រេចបណ្តេញមន្ត្រីពេទ្យ ចេញពីក្របខ័ណ្ឌ​។ បើសិននៅតែបន្ដធ្វើដូច្នេះមែននោះ តើគ្រូពេទ្យ​នៅមណ្ឌលចត្តាឡីស័ក ឬមន្ទីរបក្សខេត្តប៉ៃលិន ពិតទទួលរងនូវទង្វើអយុត្តិធម៌បំផុត​។

ដោយឡែកគណនីហ្វេសប៊ុក Kimleng Ya បានបង្ហោះសារថា អាណិតលោកប្តីណាស់ គ្រាន់តែសារប៉ុណ្ណឹង ត្រូវគេបណ្តេញចេញពីការងារ។ អយុត្តិធម៌ណាស់!

ទោះជាយ៉ាងណា KBN មិនអាចមានប្រភព សម្រាប់ទាក់ទងសុំការបំភ្លឺពីលោកស្រី អភិបាលខេត្តប៉ៃលិន បានទេ នៅថ្ងៃនេះ។ KBN នឹងរង់ចាំផ្សាយ ពីរាល់ភាគីទាំងអស់ ដើម្បីឲ្យប្រជាពលរដ្ឋ បានដឹង៕ប្រភព៖KBN

សូមអានសេចក្ដីសម្រេចទាំងស្រុង ដូចខាងក្រោម៖