
លោក ថែល ថែ ដែលជាតារាចម្រៀងនៅក្នុងផលិតកម្មហង្សមាស មួយរូបទៀតហើយ ដែលរកឃើញថាមានវិជ្ជមាន Covid-19 ក្រោយពីបានធ្វើតេស្ដយកសំណាកជាលើកទីពីរនៅស្ថានីយទូរទស្សន៍ ហង្សមាស HDTV កាលពីម្សិលមិញនេះ ។ រថយន្តសង្គ្រោះពីមន្ទីរពេទ្យបានទៅទទួលយកលោកទៅសំរាកព្យាបាលហើយ នេះបើយោងតាមការបង្ហោះចែកចាយបន្តគ្នានៅលើបណ្ដាញសង្គម កាលពីថ្ងៃទី២១ ខែមីនានេះ ។
លោក ថែល ថៃ មានទីលំនៅនៅចំណុចភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ក្នុងនោះលោក ថែល ថៃ ក៏ធ្លាប់មកពិនិត្យ កំដៅ នៅ មន្ទីរសំរាកព្យាបាល និង សម្ពព សុខាបញ្ញា ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១៩ មីនា២០២១ ។
ព្រឹកថ្ងៃទី២២មីនាឆ្នាំ២០២១ នេះ អាជ្ញាធរ រួម និង អនុប្រធានមន្ទីរសុខាភិបាលខេត្ត បាន បិទ ទីតាំង និងកំពង់ សួរនាំ បុគ្គលិកពេទ្យដែលនៅប្រចាំការ ។