ទឹកឡើង ត្រីក្រពើ១ក្បាលទម្ងន់ជាង៣០គ.ក ត្រូវបានប្រជាពលរដ្ឋ ចាប់បាន តែគួរឲ្យសោកស្តាយ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រីក្រពើ១ក្បាលទម្ងន់ជាង៣០គីឡូក្រាមត្រូវបានប្រជាពលរដ្ឋមួយក្រុមរស់នៅក្នុងភូមិឆ្មារពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រទះឃើញនិងចាប់បានកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី ១៦ខែតុលាឆ្នាំ២០២០។

ស៊ឺន សូរិយា ពលរដ្ឋរស់នៅភូមិឆ្មារពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលបានប្រាប់ សារព័ត៌មានខេមបូណូមីស កាលពីល្ងាចថ្ងៃទី១៦តុលានេះថា ត្រីក្រពើជាង ៣០គីឡូក្រាមប្រវែងជាង១ម៉ែត្រនេះ ត្រូវបានប្រជាពលរដ្ឋរស់នៅភូមិឃុំខាងលើចាប់បានកាលពីវេលាម៉ោងជាង១០ព្រឹក ខណៈពេលវាកំពុងហែលបណ្តែតខ្លួនតាមទឹកជំនន់ហូរយ៉ាងខ្លាំងពីផ្លូវជាតិលេខ២ ។ លោកថាត្រីក្រពើនេះដែរ ក៏បានខាំដៃលោកឲ្យមានរបួសតិចតូចផងដែរ។

ពលរដ្ឋខាងលើដដែលរូបនោះបានបន្តថា បន្ទាប់ពីពួកគេដេញចាប់បានហើយយកមកទុកក្នុងពាង គិតថាចាំទឹកស្រក នឹងយកទៅប្រលែងក្នុងស្រះវត្តក្នុងភូមិឃុំខាងលើនោះ ប៉ុន្តែជាអកុសលត្រីក្រពើនោះ វាបានងាប់បាត់ទៅហើយ ដោយសារតែខ្លួនរបស់វាត្រូវបានពលរដ្ឋចាក់ត្រូវនឹងផ្លែស្នដ៏មុតស្រួច៕