ល្អណាស់! លោក កែវ វាសនា និងភរិយា បាននាំយកអំណោយទៅជូនបងប្អូនដែលរងគ្រោះដោយជំនន់ទឹកភ្លៀងដល់កន្លែង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីប្រទេសកម្ពុជារងការប៉ះពាល់យ៉ាងខ្លាំងនៅព្យុះបណ្តាលអោយមានភ្លៀងធ្លាក់រាល់ថ្ងៃជាប់ៗគ្នារហូតដល់មានការលិចលង់តាមខេត្តក្រុងនានាក៏ដូចជាភូមិស្រុកធ្វើអោយមានការលិចលង់ផ្ទះសម្បែងសត្វចិញ្ចឹមដំណាំត្រូវខូចខាត។ ហើយរាជរដ្ឋាភិបាលគ្រប់ជាន់ថ្ងៃក៏កំពុងតែជាសង្គ្រោះប្រជាពលរដ្ឋគ្រប់តំបន់ដើម្បីជម្លៀសទៅរកទីដួលសុវត្ថិភាព។ ក្រោយរងគ្រោះដោយជំនន់គេឃើញថាសប្បុរជនជាច្រើនបានចេញមុខបរិច្ឆាកថវិកាជា

ច្រើនដើម្បីចូលរួមចំណែកនឹងរាជរដ្ឋាភិបាលដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។ យ៉ាងណាមិញប្រិយមិត្តស្គាល់នៅតារាចម្រៀង កែវ វាសនា នឹងភរិយាក៏បានរួចចំណែកចុះជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដោយនាំអំណោយ រួមមាន អង្ករ មី ត្រីខរ ទឹកសុីអុីវ និងថវិការជូនដល់អ្នកដែលកំពុងតែរងគ្រោះដោយទឹកជំនន់។ ជាក់ស្តែងយោងតាមគណនីហ្វេសប៊ុករបស់ភរិយា លោក​ កែវ វាសនា បានបង្ហោះ

សារថា “កំពុងត្រៀមអង្ករ មី ត្រីខរ ទឹកសុីអុីវ និងថវិការជូនដល់បងប្អូនជួបគ្រោះទឹកជនន់ នៅស្រុកកន្តៀង ដំបូងគិតថាតែ100គ្រួរសារទេ តែឡូវខ្ញុំកំពង់ត្រៀមលុយផ្ទាល់ខ្លួនបន្ថែម 200គ្រួរសារទៅ300គ្រួរសារទៀត ធ្វើបុណ្យតាមសន្ធារ តិចក្តីច្រើនក្តីក៍ជាបុណ្យ បងប្អូនណាចង់ជំនួយបន្ថែមអោយបានច្រើនគ្រួរសារជាងនឹងអាចវេតាម ABA ខ្ញុំបានព្រោះខ្ញុំចុះផ្ទាល់នៅថ្ងៃអាទិត្យ ទី 18នេះហើយ ព្រោះនៅស្រុកនោះមាន

ជាង500គ្រួរសារឯណោះដែរជួបការលំបាក។ ABA 010444474 ( Lim Sokuntheary )”៕