ក្តៅៗ៖ សត្វ​ក្រពើ​មួយ​ក្បាល​ទម្ងន់ជាង៣០គ.ក ដែលបានរួចចេញពីកសិដ្ឋានមួយនៅក្នុងសង្កាត់​ព្រែក​កំពឹស​ ត្រូវចាប់បានហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Breaking news ពីវិទ្យុABC​កម្ពុជា​ 107.50FM ថ្ងៃ​ទី​១៧ ខែតុលា​ ឆ្នាំ​2020 (វេលាម៉ោង​ ៦ និង​៤៥នាទី​) សត្វ​ក្រពើ​មួយ​ក្បាល​ ដែលបានរួចចេញពីកសិដ្ឋានមួយនៅក្នុងសង្កាត់​ព្រែក​កំពឹស​ ខណ្ឌដង្កោ​ ភ្នំពេញ​ ខណ:នេះ​អាជ្ញាធរចាប់បានហេីយ​ ។

គួររំលឹកផងដែរ នៅល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះថា សត្វក្រពើមួយក្បាល ទម្ងន់ជាង៣០គីឡូក្រាម បានរួចចេញពីកសិដ្ឋានមួយកន្លែង នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ ទីដែលកំពុងរងនូវការវាយប្រហារដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរ។

លោក សៅ ពន្លក នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល សង្កាត់ព្រែកកំពិស បានថ្លែងប្រាប់អ្នកព័ត៌មានថា ពិតជាមានករណីក្រពើមួយក្បាលទម្ងន់ជាង៣០គីឡូក្រាម រួចចេញពីទ្រង់ប្រាកដមែន កាលពីព្រឹកថ្ងៃទី១៥ ខែតុលា។ ក្រោយទទួលបានព័ត៌មាននេះ លោកចៅសង្កាត់ព្រែកកំពិស បានណែនាំដល់ប្រជាពលរដ្ឋមូលដ្ឋាន ត្រូវបង្កើនការប្រុងប្រយ័ត្ន ពិសេសកូនចៅតូចៗ។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា កសិដ្ឋានចិញ្ចឹមក្រពើនេះ គឺជាកន្លែងដែលចិញ្ចឹមសត្វក្រពើយូរណាស់មកហើយ ដែលមានម្ចាស់កសិដ្ឋានឈ្មោះ កាំង ស្រៀន និងមានលិខិតអនុញ្ញាតប្រកបអាជីវកម្មត្រឹមត្រូវ។ ក្នុងកសិដ្ឋាននោះចិញ្ចឹមក្រពើសរុបជាង១,០០០ក្បាល។