ក្រោយបង្ហោះតាមបណ្តាញសង្គម ក្មេងៗពីរនាក់ត្រូវឪពុកវា យ ឡើងបែ កក្បាល ជនសង្ស័យជាឪពុក ត្រូវឃាត់ខ្លួនបានទាំងយប់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីមានការចែករំលែកតៗគ្នាជាច្រើនតាមបណ្តាញសង្គមហ្វេសបុកអំពីអំ ពើ ព្រៃ ផ្សៃ របស់ឪពុក បានប្រើខ្សែ ក្រវា ត់ វា យ លើកូនប្រុស២នាក់ ជាច្រើនលើក នៅស្រុកកៀនស្វាយនោះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យកម្លាំងចុះប្រតិបត្តិការ ស្រាវជ្រាវ ឈានដល់ឡោមព័ទ្ធ ទើបនៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ជនសង្ស័យ ចេញមកឱ្យសមត្ថកិច្ចឃាត់ខ្លួននៅចំណុច ភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា៖ ជនសង្ស័យដែលឃាត់ខ្លួនបាន មានឈ្មោះ កែវ ភា ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ រស់នៅភូមិឃុំកើតហេតុ (ត្រូវជាឪពុកជនរងគ្រោះ)។ ចំណែកជនរងគ្រោះក្នុងអំពើ ហិ ង្សា នោះ មានចំនួន ០២នាក់ ទី១-ឈ្មោះ ភឿន សុភាព ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរ សិស្ស ទី២-ឈ្មោះ ភឿន សុផាន់ ភេទ ប្រុស អាយុ ៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ (ជាកូនបង្កើតជនបង្ក)។

សមត្ថកិច្ចបានបញ្ជាក់ថា៖ នៅម៉ោង២០និង៣០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ជនសង្ស័យដែលត្រូវជាឪពុកបង្កើតជនរងគ្រោះ បានមកពី ផឹ ក ស្រា ស្រវឹង ពេលមកដល់ផ្ទះ មិនឃើញកូននៅផ្ទះហើយជនសង្ស័ យ ធ្លាប់ប្រាប់កូនឈ្មោះ ភឿន សុភាព ជាច្រើនដងថាកុំអោយដើរចោលផ្ទះ ពេលខ្លួនមិននៅផ្ទះ ដោយសារជនសង្ស័យ ខឹ ង កូនពេកក៏បានទា ញ រំពា ត់ឬស្សី វា យ ទៅលើឈ្មោះ ភឿន សុភាព ចំខ្នង ប្រហែល បី ទៅបួន រំពាត់ ពេលនោះ ប្អូនជនរងគ្រោះ ឈ្មោះ ភឿន សុផាន់ ឃើញឪពុក វ៉ៃបងប្រុស ក៏រត់ចូលទៅអោប បងប្រុស ហើយក៏ត្រូវក្បាលពីរទៅបីរំ ពាត់ទៀត បណ្តាលអោយ បែ ក ក្បាល។

វត្ថុតាងចាប់យករួមមាន៖ ខ្សែភ្លើងវិញជាពីរប្រវែង០.៧៦ម៉ែត្រ។ ក្រោយពីកើតហេតុ ម្តាយជនរងគ្រោះបានមកប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល សំណូមពរ អោយសមត្ថកិច្ចជួយកោះហៅប្តីរបស់ខ្លួន មកធ្វើកិច្ច សន្យា អប់រំនៅប៉ុស្តិ៍ តែដោយប្តីរបស់ខ្លួន មិននៅផ្ទះចេញទៅលក់ត្រីក៏សំណូមពរឱ្យសម្ថកិច្ចចាំថ្ងៃច័ន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០ ហៅប្តីខ្លួនមកប៉ុស្តិ៍ធ្វើកិច្ចសន្យាអប់រំ។

ប៉ុន្តែក្នុងករណីអំពើ ហិ ង្សានេះ លុះដល់ល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ដោយមានការបង្ហោះហ្វេសប៊ុក និងខាងសារព័ត៌មានបានចុះផ្សាយ ក៏លោកស្នងការបានបញ្ជាកម្លាំងជំនាញស្រុកកៀនស្វាយ និងកម្លាំងជំនាញខេត្ត បានចុះសហការណ៍ជាមួយប៉ុស្តិ៍ ចុះទៅដល់កន្លែងកើតហេតុនាំខ្លួនជនសង្សយ័និងជនរងគ្រោះយកមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីអនុវត្តន៍នីតិវិធី៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​