នាយក្រូច ជួបបញ្ហានេះ សឹងរកលុយបង់រំលស់ផ្ទះ ១ខែ ៦០០ដុល្លារ មិនបាន ព្រោះតែ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាកំប្លែងដ៏ល្បី នាយក្រូច បច្ចុប្បន្ន កាន់តែមានឈ្មោះល្បីល្បាញខ្លាំងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ដោយតារារូបនេះ ជាតារាកំប្លែងមួយរូបអាចធ្វើឲ្យមហាជនជាច្រើនទទួលបានភាពសប្បាយរីករាយ តាមរយៈកាយវិការ និងពាក្យសម្ដីកំប្លុកកំប្លែងរបស់លោកផងដែរ។ ​​​​​​​​​​​​​​ ​​​​​​​​​​​​​​ ​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាយក្រូច ដែលឆ្នាំនេះមានអាយុ៤១ឆ្នាំនោះ បានឲ្យដឹងថា បញ្ហាកូវីដ និងទឹកជំនន់ បាន

ធ្វើឲ្យនាយធ្លាក់ប្រាក់ចំណូលដល់ទៅ៧០% ហើយនៅសល់៣០% រកលុយបង់ផ្ទះរំលស់ សឹងតែមិនគ្រប់។ ​​​​​​​​​​​​​​ ប៉ុន្ដែនាយថា សំណាងហើយដែលពេលនេះនាយជាបុគ្គលិកពេញសិទ្ធិរបស់ CTN បានប្រាក់ខែជាប្រចាំ កុំអីនឹងជួបផលវិបាកជាងនេះជាមិនខានឡើយ។ ​​​​​​​​​​​​​​ ​​​​​​​​​​​​​​ ​​​​​​​​​​​​​​ នាយក្រូច ថ្លែងថា ”ខ្ញុំទិញផ្ទះបង់រំលស់នៅបុរីមួយ ក្បែរ CTN ហ្នឹងដែរ គឺ១ខែៗ បង់៦០០ដុល្លារ ហើយ

ដូចដឹងហើយថា ពេលនេះប្រាក់ចំណូលពីអាជីពសិល្បៈរបស់ខ្ញុំ បានធ្លាក់ចុះអស់៧០% ព្រោះតែកូវីដផង ទឹកជំនន់ផង​មានអ្នកណាគេហៅថតកុនសម្ដែងតាមខេត្តអីទៀត។ រាល់ថ្ងៃ​ ខ្ញុំបានប្រាក់ខែពី CTN ទេ កុំអីមិនដឹងមានលុយឯណាបង់រំលស់ផ្ទះ និងការចំណាយរាល់ថ្ងៃនោះទេ”។ នាយក្រូច ដែលជាអ្នកកំប្លែងប្រចាំក្រុមរបស់នាយពាក់មី ក្រោមការគ្រប់គ្រង

ដោយលោកតាវ៉ិចទ័រ នោះ បានឲ្យដឹងថា ក្រៅពីសម្ដែងនៅឆាក CTN ជារៀងរាល់សប្ដាហ៍នោះ នាយ និងអ្នកកំប្លែងរួមក្រុម ក៏ចេញថតរឿងកំប្លែងបែបអប់រំខ្លីៗ របស់​ CTN ផងដែរ ខណៈដែលការសម្ដែងតាមឆាកនៅខេត្តនោះ គ្មានសកម្មភាពជាយូរខែមកហើយ ពោលគឺតាំងពីផ្ទុះកូវីដ-១៩មកម្ល៉េះ៕ ​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​ ​​​​​​​​​​​​​​ ​​​​​​​​​​​​​​ ​​​​​​​​​​​​​​ ​​​​​​​​​​​​​​ ​​​​​​​​​​​​​​