មួយករណីទៀតហើយ!អាណាព្យាបាលសូមប្រុងប្រយ័ត្នកូនតូចៗ ចោរស្រីចាប់ក្មេងសិស្សសាលាដោះយកខ្សែក នៅតាខ្មៅ ព្រឹកមិញ…(មានវីដេអូ)

ក្មេងប្រុសម្នាក់ខណៈសម្រាកម៉ោងសិក្សា ស្រាប់តែត្រូវស្ត្រីសង្ស័យម្នាក់ចូលទៅល្បួងចាប់ រួចដឹកតាមម៉ូតូយក ទៅដោះខ្សែ​ ក ហើយយកប្លុងចោ លនៅក្នុងផ្សារ ក៏ត្រូវអាជីវករផ្សារនាំមកកា ន់សាលាបឋមសិក្សាតាខ្មៅ ភ្លាមនោះលោកគ្រូអ្នកគ្រូក៏បានសួរនាំ រួចហៅម្តាយមកធានាយកកូនទៅផ្ទះវិញ។

បើតាមលោកឯក ស៊ីណា នាយកសាលាបឋមសិក្សាតាខ្មៅ បានបង្ហោះសារ និងវីដេអូថា “ក្មេងនេះបានវង្វេងសាលា ហើយបងស្រីម្នាក់គាត់នាំមកសាលាបឋមតាខ្មៅនៅម៉ោង9:30ថ្ងៃទី13/01/2021 បើបងប្អូនណាបានស្គល់ជូយប្រាប់តៗគ្នាផង”។

បើតាមវីដេអូដែលលោកឯក ស៊ីណា បង្ហោះបានឲ្យដឹងថា “ក្មេងប្រុសរូបនោះមានឈ្មោះ វីរៈ សុផាយុទញធ រៀនថ្នាក់ទី១ មានឪពុកឈ្មោះ វីត និងម្តាយឈ្មោះនីត រស់នៅភូមិតាខ្មៅ”។

ដោយឡែក បើតាមស្ត្រីជាម្តាយក្មេងប្រុសរងគ្រោះ បានបង្ហោះឲ្យដឹងថា “ចាំបន្តិចមីនាង ចាំអ ញឆែកកាំមេរ៉ាឃើញស្លាកលេខម៉ូតូ និងមុខងែង​ អញនឹងប្តឹងអែងឲ្យអស់ខោវម្តង ខ្លាំងណាស់ហ៊ានចា ប់កូនអញ​ ស្គាល់អញតិចពេកហើយ សំណាងមានគេជួយ​ កូនអ ញរាសីខ្ពស់​ ចាំអញឆែកវិដេអូបាន​ ចាំតែដេកគុកទៅងែង”។

ស្ត្រីជាម្តាយ បន្ថែមថា “នេះវីដេអូ​មីចោរស្រី វាចាប់កូនខ្ញុំទៅចោលនៅផ្សារតាខ្មៅ​ មុនដំបូងវានាំកូនខ្ញុំទៅទិញ​ បន្ទាប់មកវាក៏យកម៉ូតូមកឌុបកូនខ្ញុំទៅ វាយកកូនខ្ញុំទៅទុកចាល

នៅតាខ្មៅ​ វាជិះម៉ូតូកូនទារ​ ពណ៌ក្រហម​ មើផ្លាកលេខមិនច្បាស់ ហើយសំណាងបានបងស្រីម្នាក់ឃើញហើយ ជូនមកដាក់នៅសាលាបឋមតាខ្មៅ​ ហើយក៏បាននាយកសាលាបឋមតាខ្មៅសួរនាំ​ ហើយក៏ជូនមកដល់សាលាស្វាយរលំវិញ​ វាចាប់កូននៅម៉ោង​9:41am 13.01.2021ជួយស៊ែរកមុខវាផង”។

ចង់ជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូឃ្លីបដូចខាងក្រោម៖